top of page

វីធីសាស្រ្តងាយស្រួលបំផុតរបស់មហាសេដ្ឋី Warren Buffett ដើម្បីបង្កើនទ្រព្យឲ្យបាន ៥០ ភាគរយ (%)

Updated: Dec 21, 2022

លោកមហាសេដ្ឋី Warren Buffett: នេះជាវិធីសាស្រ្តដ៏ងាយស្រួលមួយ ដើម្បីបង្កើនទ្រព្យរបស់អ្នក យ៉ាងហោចណាស់ អោយបាន ៥០ %


Warren Buffett. David A. Grogan | CNBC

លោក Warren Buffett ដែលជាអ្នកវិនិយោគដ៏ល្បីល្បាញ និងជាមហាសេដ្ឋីមួយរូប មានគន្លឹះសំខាន់មួយ សម្រាប់ក្មេងជំនាន់ក្រោយ៖

លោក Warren Buffet និយាយក្នុងវីដេអូ ដែលផុសនៅលើបណ្តាញសង្គម Linkdin កាលពីថ្ងៃច័ន្ទថា "វិធីសាស្រ្តមួយ ដើម្បីប្រែក្លាយជាមានទ្រព្យ ៥០% ច្រើនជាងទ្រព្យរបស់អ្នកនៅពេលនេះ យ៉ាងហោចណាស់ គឺត្រូវពង្រឹងជំនាញទំនាក់ទំនងរបស់អ្នក ទាំងការសរសេរ និងពាក្យសំដី។"

“The one easy way to become worth 50 percent more than you are now — at least — is to hone your communication skills — both written and verbal,” says Buffett in a video posted on LinkedIn on Monday.


វីដេអូននេះបានផុសដោយលោក Michael Hood ជាសហស្ថាបនិក (co-founder) នៃទីក្រុងតូរ៉ុនតូ (Toronto) ផ្អែកលើការចាប់ផ្តើមទំព័រ Voiceflow ដែលអាចអោយអ្នកប្រើប្រាស់ទាំងអស់ឌីស្សាញ បង្កើត និងបើកដំណើរការជំនាញសម្រាប់ឧបករណ៍ Speaker ឆ្លាតវៃរបស់ Amazon ឈ្មោះ Alexa ដោយមិនចាំបាច់ដឹងពីរបៀបសរសេរកូដ។


លោកបានបន្តទៀតថា "ប្រសិនបើអ្នកមិនអាចទំនាក់ទំនង វាដូចជាក្រឡែកមើលក្មេងស្រីពីទីងងឹត ដែលគ្មានអ្វីកើតឡើង អ្នកមានអំណាចខួរក្បាលនៅក្នងលោក ប៉ុន្តែអ្នកត្រូវតែអាចបញ្ជូនវាឲ្យបាន។ "

“If you can’t communicate, it’s like winking at a girl in the dark — nothing happens. You can have all the brainpower in the world, but you have to be able to transmit it,” Buffett continues.


យោងទៅតាម Forbes លោក Buffett ដែលថ្មីៗនេះមានទ្រព្យសម្បត្តិជាង 86 ពាន់លានដុល្លា បន្តនិយាយថា "ការបញ្ជូន គឺជាទំនាក់ទំនង "

“And the transmission is communication,” says Buffett, who is currently worth more than $86 billion, according to Forbes.


មហាសេដ្ឋីសហគ្រិនលោក Richard Branson យល់ស្របថា ការអាចប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ។


អ្នកជំនួញចក្រភពអង់គ្លេសដែលបាននិយាយ ដែលផុសនៅក្នុងប្លុក ឆ្នាំ ២០១៦ថា "ថ្ងៃនេះ ប្រសិនបើអ្នកចង់ជោគជ័យជាសហគ្រិនមួយរូប អ្នកចាំបាច់ត្រូវធ្វើជាអ្នកនិទានរឿងម្នាក់ផងដែរ" ពិតណាស់ វាគ្មានប្រយោជន៍ទេក្នុងការដែលក្លាយជាអ្នកនិទានរឿងដ៏ល្អ ប្រសិនបើផលិតផល និងគំនិតរបស់អ្នកជាសំរាម។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ដើម្បីបង្កើតផលិតផលដ៏ល្អមួយ អ្នកត្រូវតែអនុវត្តន៍ផងដែរ ដើម្បីអនុញ្ញាតិឲ្យមនុស្សស្គាល់ អំពីផលិតផល ។


សហគ្រិនវ័យក្មេងរូបនេះបានបង្ហោះវីដេអូកាលពីថ្ងៃចន្ទ។

លោក Hood និង Buffett កំពុងធ្វើដំណើរទៅកាន់ Canadian Walk of Fame Inductee Gala ជាមួយគ្នាកាលពីថ្ងៃសៅរ៍ លោក Hood បានបញ្ជាក់ប្រាប់ CNBC Make It

លោក Hood ជាសហគ្រិនដែលមានអាយុ ២២ឆ្នាំ គឺជាអ្នកអមដំណើររបស់ លោក Buffett កម្មវិធី "ឱកាសមួយក្នុងជីវិត a once in a lifetime opportunity "

Hood ត្រូវបានជ្រើសរើសតាមរយៈ start-up incubator ដែលគាត់ជាផ្នែកបន្ទាប់ទី ៣៦។

ប្រសិនបើអ្នកមិនអាចប្រាស្រ័យទាក់ទងទេ វាគឺដូចជាការក្រឡេកមើលក្មេងស្រីពីទីងងឹត ដែលមិនមានអ្វីកើតឡើងនោះ If you can’t communicate, it’s like winking at a girl in the dark — nothing happens. Warren Buffett, CHAIRMAN OF BERKSHIRE HATHAWAY

លោក Hood បានសួរលោក Buffett នៅក្នុងវីដេអូថា “តើគន្លឹះមួយគឺជាអ្វី? ដូច្នេះ​អ្នក​កំពុង​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​អាយុ 21 ឆ្នាំ 22 ឆ្នាំ​ទើប​រៀន​ចប់។ តើ​អ្វី​ទៅ​ជា​គន្លឹះ​មួយ​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​ពួកគេ?»


ដំបូន្មាននោះ គឺជាអ្វី ដែល Buffett បានរៀនដោយផ្ទាល់។

លោក Buffett បាន​និយាយ​ក្នុង​វីដេអូ BBC ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៩ ថា “ខ្ញុំ​ភ័យ​ខ្លាច​នឹង​ការ​និយាយ​ជា​សាធារណៈ​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ”។ “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មាន​ន័យ​ថា​ខ្ញុំ​នឹង​បោះ​ចោល​ទាំង​អស់»។


កាលដែលលោកនៅក្មេង លោក Buffett បានបើកវគ្គនិយាយជាសាធារណៈនៅ Dale Carnegie ជាទីតាំង បណ្តុះបណ្តាលនៅកន្លែងធ្វើការ និងជំនាញវិជ្ជាជីវៈ ជាអង្គភាពអភិវឌ្ឍន៍ ដែលបង្កើតឡើងដោយអ្នកនិពន្ធ Dale Carnegie។

នៅក្នុងវីដេអូននេះ លោក Buffett មានប្រសាសន៍ថា "ខ្ញុំពិតជាមានសញ្ញាប័ត្រនៅក្នុងការិយាល័យ។ ហើយខ្ញុំមិនមានសញ្ញាប័ត្រចេញពីវិទ្យាល័យ ខ្ញុំមិនមានសញ្ញាប័័ត្រចេញពីមហាវិទ្យាល័យទេ ប៉ុន្តែខ្ញុំបានទទួលសញ្ញាប័ត្រ Dale Carnegie នៅទីនោះ ព្រោះវាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។"

ហើយវាគឺជាការសម្រេចចិត្តនេះ ដើម្បីបង្កើនជំនាញផ្ទាល់ខ្លួនរបស់គាត់ ដែលឥឡូវនេះ Buffett ផ្សព្វផ្សាយ។

បុរសចំណាស់អាយុចន្លោះ ៨០ ទៅ​ ៩០សិប ប្រាប់ទៅកាន់ Hood ថា "វិនិយោគទៅលើខ្លួនឯង"


ប្រែសម្រួលពីប្រភពៈ CNBC Make It


42 views0 comments
bottom of page